វិធីធ្វើអោយ iPhone ជាប់កូដ ដើរលើ iOS 7 អាចឆែកទឹកប្រាក់តាម USSD បាន

0

វិធីធ្វើអោយ iPhone ជាប់កូដ ដើរលើ iOS 7 អាចឆែកទឹកប្រាក់តាម USSD បាន

Fix-USSD-on-iOS-7
លោកអ្នក ដែលប្រើ iPhone ជាប់កូដ និងប្រើទ្រនាប់សីុម ហើយដំឡើងទៅកាន់ iOS 7 ប្រាកដ ជាជួបបញ្ហា មិនអាច ឆែកទឹកប្រាក់ តាមការវាយកូដ USSD ដែលផ្តើម ដោយ * ឬ # បាននោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ យើងសូមណែនាំ វិធីមួយ ដោយប្រើកម្មវិធី Commcenter patch for iOS 7 ពី Cydia។

តំរូវការជាមូលដ្ឋាន:
- iPhone ដែលដើរលើ iOS 7 ហើយ Jailbreak រួចហើយ
- កម្មវិធី​ iFile ដំឡើងបានពី Cydia
- កម្មវិធី Commcenter patch for iOS 7 ដំឡើងបានពី Cydia
ចំណាំ: ពេលដំឡើងកម្មវិធី Commcenter ហើយ ហាមលុបវាវិញ ជាដាច់ខាត បើមិនដូច្នោះទេ នោះទូរស័ព្ទរបស់លោកអ្នក នឹងមិនស្គាល់សេវានោះទេ ទាល់តែដំឡើងវាវិញ ទើបស្គាល់សេវា


វីដេអូពីរបៀបអនុវត្ត:

វិធីអនុវត្តន៍:

1. ដំឡើងកញ្ចប់ iFile: ជាដំបូង សូមបើកកម្មវិធី​ Cydia ហើយចូលទៅ Search រួចវាយពាក្យ iFile ក្នុងប្រអប់រាវរក។ ចុចលើកញ្ចប់ iFile-> Install-> Confirm ដើម្បីដំឡើង រួចចុចប៊ូតុង Return To Cydia។
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7
Fix-USSD-on-iOS-7Fix-USSD-on-iOS-7
2. ដំឡើងកញ្ចប់ Commcenter Patch for iOS 7: សូមបើក Cydia ហើយចូលទៅ Manage-> Source-> Edit-> Add រួចវាយ http://repo.biteyourapple.net រួចចុច Add Source-> Add Anyway ដើម្បីបន្ថែម repo នេះ ចូល Cydia។ បន្ទាប់មក ចុច Return to Cydia។
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7
បន្ទាប់មក ចូលទៅ Search រួចវាយពាក្យ CommCenter patch for iOS 7 ក្នុងប្រអប់រាវរក រួចចុចលើកញ្ចប់ពាក្យ CommCenter patch for iOS 7-> Install-> Confirm-> Restart Springboard ដើម្បីដំឡើងវា។
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7
Fix-USSD-on-iOS-7
3. កែ Carrier.plist: ត្រឡប់មក Home Screen រួចបើកកម្មវិធី iFile។ រួចចូលទៅទីតាំង /System/Library/Carrier Bundles/iPhone/Default.bundle។
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7
រួចរកឯកសារមួយឈ្មោះ carrier.plist។ ចុចលើ ឯកសារនេះអោយយូរ រួចរើសយក Property List View បន្ទាប់មក រំកិលចុះក្រោម រកពាក្យ SupportsSupplementaryService ហើយបើកវាទៅ ON រួចចុច Done ហើយចុចប៊ូតុង Home ដើម្បី ត្រឡប់មក Home Screen វិញ។
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7
បន្ទាប់មក បើក iFile ម្តងទៀត ហើយប្រាកដថា អ្នកកំពុងនៅក្នុងថត /System/Library/Carrier Bundles/iPhone/Default.bundle។ ម្តងនេះ ចុចលើ ឯកសារមួយឈ្មោះ carrier.pri ហើយចុច ប៊ូតុង Cancel វិញ។ ចុចប៊ូតុង Home ដើម្បី ត្រឡប់មក Home Screen វិញ។
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7
4. Reboot ម៉ាសីុន ដោយចុចប៊ូតុងបិទទូរស័ព្ទអោយយូរ រួចរើសយក slide to power off ដើម្បីអោយ ការកែប្រែយើង មានប្រសិទ្ធភាព។ បើកទូរស័ព្ទឡើងវិញ ហើយចូលទៅ កម្មវិធីវាយលេខទូរស័ព្ទ ហើយវាយ លេខកូដ ឆែកទឹកប្រាក់ នោះវា នឹងដំណើរការមិនខាន៕
ចំណាំ: ត្រូវតែ Reboot ម៉ាសីុនម្តង ទើបការធ្វើរបស់យើង មានប្រសិទ្ធភាព
Fix-USSD-on-iOS-7Fix-USSD-on-iOS-7Fix-USSD-on-iOS-7