វិធី boot ចូល​ទៅក្នុង Download របស់ Galaxy S Korea (M110S) និង​ flash ROM 2.3.6

1

វិធី boot ចូល​ទៅក្នុង Download របស់ Galaxy S Korea (M110S) និង​ flash ROM 2.3.6

នាពេលបច្ចុប្បន្នយើងសង្កេតឃើញថា ទូរស័ព្ទដែលមក ពីកូរ៉េកំពុងតែចូលមកទីផ្សារប្រទេសយើងយ៉ាងគគ្រឹកគ្រេង ហើយមានអ្នកខ្លះក៏បានទិញយកទៅលេងកម្មវិធី ROM ផ្សេងដែល គិតថាវាដូចនឹង Galaxy S (GT-I9000)។ ភាគច្រើនវាបានមកជាមួយនឹង Froyo ដែលជាជំនាន់ចាស់ហើយយឺត ដូចនេះខ្ញុំសូមណែនាំពីវិធី update ទៅកាន់ 2.3.6។
សូមធ្វើតាមជំហ៊ានខាងក្រោម៖
  1. ទាញយក BootInDownloadMode.7z
  2. ទាញយក ROM M110s_2.3.6.zip
  3. ពន្លាឯកសារដែលបានទាញយកទាំងអស់
  4. ត្រូវបើក USB Debugging mode និង Unknown source របស់ទូរស័ព្ទក្នុង application settings ជាមុនសិន
  5. ត្រូវច្បាស់ថា driver បានតម្លើតរូចរាល់
  6. ដំណើរការ Boot to download now .bat
  7. បន្ទាប់មកទូរស័ព្ទនឹងដំនើរការចូលទោកាន់ download mode ដោយមានរូបព៌ណលឿង(និងអក្សកូរ៉េ)
  8. បន្ទាប់មកបើក Odin 1.85
  9. ជ្រើល ROM ដែលបានពន្លាមកពី ROM M110s_2.3.6.zip ដោយចុចប៊ូតុង PDA
  10. ត្រូវប្រាកដថាវាបានតម្លើង driver រួចជាស្រេច(មើលបានត្រង់ក្រឡោនពណ៌លឿង និងដាក់អក្ស COM:XX)
  11. រួចហើយចុចប៊ូតុង start នោះវានឹងដំណើរការដោយស្វ័យប្រវិត្ត
  12. ក្រោយពេលចប់ទូរស័ព្ទនឹងបើកវិញដោយស្វ័យប្រវត្តិ
សូមធ្វើតាមដោយទំនួលខុសត្រូវផ្ទាល់ខ្លួន។