ជយោ! iOS 7.1.1 អាច Jailbreak បានហើយ

0

ជយោ! iOS 7.1.1 អាច Jailbreak បានហើយ


អស់រយៈពេលជាយូរខែមកហើយ ដែល​អ្នក​ប្រើ​ប្រាស់ iPhone, iPad និង iPod Touch បាន​ទន្ទឹង​រង់ចាំ​កម្មវិធី Jailbreak iOS 7.1.1 ព្រោះ​អី​បើ​គ្មាន​កម្មវិធី Jailbreak ទេ ការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​ហាក់​បី​ដូច​ជា​គ្មាន​តម្លៃ​សោះ។ នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​បំបែក​កូដ​ចិន​ឈ្មោះ​ថា Pangu បាន​បញ្ចេញ​កម្មវិធី Jailbreak iOS 7.1.1 ជា​ផ្លូវ​ការ​ហើយ ដែល​នេះ​គឺ​ពិត​ជា​រឿង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ កម្មវិធី Jailbreak iOS 7.1 និង 7.1.1 នេះ​ក៏​ទទួល​ស្គាល់​ដោយ​ក្រុម IH8sn0w ផង​ដែរ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​កុំ​គិត​ថា នេះ​គឺ​ជា​កម្មវិធី​បោក​ប្រាស់​អី។
cover
តម្រូវការមុនធ្វើការ Jailbreak
  • iPhone 4, 4S, 5, 5c និង 5S, iPad 2, 3, 4 និង Air, iPad Touch 5th, iPad Mini, iPad Mini Retina ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 7.1 រឺ​ក៏ iOS 7.1.1
  • មានកម្មវិធី iTunes។ អាច​ដោនឡូដ​បាន​តាម​នេះhttps://www.apple.com/itunes/download/
  • ត្រូវតែបាន Back Up ឯកសាររបស់​អ្នក​សិន​ដោយ​ដោត​ឧបករណ៍​ចូល​កុំព្យូទ័រ ហើយ​បើក​កម្មវិធី iTunes រួច​ចុច​លើ​ពាក្យ Back Up data (ធ្វើ​បែប​នេះ​ដើម្បី​ចៀស​វាង​បាត់​បង់​ឯកសារ​ផ្សេងៗ)
  • សូមឆែកមើលគណនី iCloud សិន ថា​តើ​វា​ជា​របស់​អ្នក​រឺ​មិន​មែន ព្រោះ​វា​អាច​មាន​បញ្ហា​នៅ​ពេល Jailbreak ដែល​តម្រូវ​អោយ Restore ទូរស័ព្ទ ហើយ​ជាប់ iCloud ម្តង​ទៀត។
របៀប Jailbreak
1
  • ដោនឡូដកម្មវិធី Pangu ដោយ​ ចុចទីនេះ
  • ភ្ជាប់ iPhone, iPad និង iPod Touch ដែល​ដំណើរ​ការ​ដោយ iOS 7.1.x ទៅ​កាន់​កុំព្យូទ័រ
  • បើកកម្មវិធី Pangu ដែល​យើង​បាន​ដោនឡូដ​អំបាញ់​មិញ
  • អ្នកអាចនឹងឃើញមានអក្សរ​រញ៉េ​រញ៉ៃ ប៉ុន្តែ​សូម​កុំ​ខ្វល់​អី ព្រោះ​វា​ជា​ភាសាចិន
2
  • សូមកុំភ្លេច ដោះធីកនៅប្រឡោះ Checkbox
  • ចុចប៊ូតុង Start Jailbreak
  • វានឹងសួរយើងអោយចូលទៅ​ផ្លាស់​ប្តូរ​ថ្ងៃ​ខែ ដូច្នេះ​សូម​បើក Setting > General > date and time > បិទ Automatically រួច​ហើយ​ផ្លាស់​ប្តូរ​វា​ទៅ​ជា​ថ្ងៃ​ទី 2 June 2014។
  • បន្ទាប់មកទៀត កម្មវិធី Jailbreak នឹង​ដំណើរ​ការ ហើយ​អ្នក​នឹង​ឃើញ​មាន​កម្មវិធី Pangu លោត​ឡើង។ សូម​ចុច​លើ​វា ហើយ​ចាំ​រយៈពេល​ពី 5 ទៅ 15 នាទី​ជា​ការ​ស្រេច។ សូម​ធ្វើ​ការ​អត់​ធ្មត់​នៅ​ក្នុង​កំឡុង​ពេល Jailbreak នេះ
បន្ទាប់ពីបានធ្វើតាមសេចក្តី​ណែនាំ​នេះ​ហើយ iPhone, iPad របស់​អ្នក​គឺ​បាន Jailbreak ដោយ​ជោគ​ជ័យ​ហើយ ដូច្នេះ​សូម​កុំភ្លេច​ទៅ​ផ្លាស់​ប្តូរ​ថ្ងៃ​ខែ អោយ​ដូច​ដើម​វិញ​ផង។ សូម​មេត្តា​អាន​សេចក្តី​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ប្រសិន​បើ​ជា​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង BAVEL-NET សូម​មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​អាច​ស្វែង​រក​ជំនួយ​ពី​យើង​បាន ប្រសិន​បើ​ជា​អ្នក​ទាំង​អស់​គ្នា​មិន​យល់​ត្រង់​ចំណុច​ណា​មួយ។