iPhone 4 ដំណើរការកាន់តែ​លឿន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 7.1

0

iPhone 4 ដំណើរការកាន់តែ​លឿន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 7.1

តាមដានពត៌មានផ្សេងៗពី bavelnet
សម្រាប់ប្រិយមិត្ត ដែលធ្លាប់ ក៏ដូចជាកំពុងប្រើប្រាស់​ iPhone​ 4​ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS​ ជំនាន់​ 7.0,​ 7.0.1,​ 7.0.2,​ 7.0.3,​ 7.0.4,​ 7.0.5,​ 7.0.6​ ទាំង​អស់​ប្រហែល​ជា​ដឹង​យ៉ាង​ច្បាស់​ថា​ទូរស័ព្ទ​របស់​អ្នក​ទាំង​អស់​គ្នា​ ដំណើរ​ការ​យឺត​ជាង​ iOS​ ជំនាន់​ 6.0.X​ នោះ​ក៏​ដោយសារ​តែ​ iPhone​ 4​ មាន​ CPU​ ជា​ប្រភេទ​ Single​ Core​ (1CPU)​ និង​ Ram​ ត្រឹម​តែ​ 512MB​ ប៉ុណ្ណោះ​ ដូច្នេះ​ម៉ាស៊ីន​របស់​វា​មិន​អាច​អូស​ក្រាហ្វិច​ ក៏​ដូច​ជា​កម្មវិធី​ផ្សេងៗ​នៅ​ក្នុង​ iOS7​ បាន​រលូន​នោះ​ទេ។
តែម្សិលមិញនេះក្រុមការងារ Apple បានបើក iOS ជំនាន់ 7.1 អោយ​យើង​ប្រើ​ប្រាស់​ហើយ​ ដែល​អាច​តម្លើង​នៅ​លើ​ម៉ាស៊ីន​ iPhone​ 4​ បាន​ផង​ដែរ​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​រាល់​ iPhone​ 4​ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ 7.1​ នឹង​មាន​ល្បឿន​លឿន​ជាង​ជំនាន់​ 7.0.X​ មួយ​ភាគ​ធំ​ មិន​ថា​ផ្នែក​កាមេរ៉ា​ កម្មវិធី​ ឬ​ Setting​ របស់​ទូរស័ព្ទ​ឡើយ​គឺ​ដំនើរ​ការ​រលូន​ជាង​មុន។
សូមមើលរូបភាពខាងក្រោមអំពីល្បឿនផ្លាស់ប្ដូររបស់ជំនាន់ iOS
ដូចទៅនឹងអ្វីដែលអ្នកមើលឃើញស្រាប់ iOS 7.1 ពិត​ជា​មាន​ល្បឿន​រហ័ស​គួរ​អោយ​ចង់​ប្រើ​ប្រាស់​ខ្លាំង​ណាស់។​ អញ្ចឹង​ហើយ​សម្រាប់​ប្រិយមិត្ត​ដែល​មាន​ iPhone​ 4​ ប្រើ​ប្រាស់​គួរ​តែ​តម្លើង​ iOS​ របស់​ខ្លួន​ទៅ​កាន់​ 7.1​ ទៅ​ព្រោះ​អ្នក​អាច​ទទួល​បាន​ល្បឿន​ប្រើ​ប្រាស់​ប្រសើរ​ជាង​មុន​ យ៉ាង​ណាក៏​ដោយ​ iOS​ 7.1​ នា​ពេល​នេះ​ពុំ​ទាន់​អាច​ Jailbreak​ បាន​នៅ​ឡើយ​ ដូច្នេះ​អ្នក​គួរ​តែ​ពិចារណា​ទៅ​លើ​រឿង​នេះ​ផង​ដែរ។