[គន្លឹះ] ​របៀប​ចូល​ទៅ​ផ្ទៃ​ប្រ​សព្វ​ដោយ​រំលង​លេខ​សំងាត់​ icloud iPhone 4 ​ដំណើរ​ការ​ជា​មួយ​ iOS 7.0.4

0

[គន្លឹះ] ​របៀប​ចូល​ទៅ​ផ្ទៃ​ប្រ​សព្វ​ដោយ​រំលង​លេខ​សំងាត់​ icloud iPhone 4 ​ដំណើរ​ការ​ជា​មួយ​ iOS 7.0.4

បន្ទាប់ ​ពី​ iOS 7.0.4 ចេញ​ពី​ផ្លូវ​ការណ៍​មក​គ្រប់​ឧបកណ៍​ដែល​បាន​​​ចុះ​ឈ្មោះ​ iCloud (អាច​ហៅ​បាន​ថា​ Apple iD) (ប្រើ​ប្រាស់​កម្មវិធី​ iCloud សំរាប់​រក្សា​រាល់​ទិន្ន័យ​សំខាន់​ៗ ដូច​ជា​ រូប​ភាព លេខ​ទូរស័ព្ទ​....ផ្ទុក​ក្នុង​ Server iCould) នៅ​ពេល​ដែល​មិន​បាន​លុប​វា​ចេញ​ពី​ឧបកណ៍​របស់​យើង​ បន្ទាប់​មក​យើង​ក៏​បាន​តំឡើង​ជំនាន់ទៅ​ iOS 7.x.x​ ឫ​​ផ្ទេរ​ឧបកណ៍អោយ​​​អ្នក​ប្រើ​ប្រាស់​​ទទៃ​ទៀត​ដោយ​មិន​បាន​លុប​ iCloud ចេញ​នោះ​ជា​គ្រោះ​ថ្នាក់​បំផុត​របស់​អ្នក​ក្រោយ​ដែល​មិន​បាន​ដឹង​ពី​ ឈ្នោះ​អ្នក​ប្រើ​ប្រាស់​ (User Name) និង​ លេខ​សំងាត់ (Password) iCloud ​របស់​អ្នក​ប្រើ​មុន​ នៅ​ពេល​ដែល​ត្រួវ​តំឡើង​ជំនាន់​ឫ​​ឧបកណ៍​មាន​បញ្ហា​ចង់​ Restore iOS ថ្មី​។​
ចំពោះ​ឧបកណ៍​ដែល​អាច​ឆ្លង​កាត់​ការ​សួរ​របស់​ iCloud (Apple iD) បាន​​បច្ចុប្បន្ន​គឺ​​ ក្រុម​ Hacker អាច​ធ្វើ​បាន​ត្រឹម​តែ​អាច​ចូល​ទៅ​ផ្ទៃ​ប្រសព្វ​បាន​តែ​ប៉ុណ្ណោះ​ តែ​ចំពោះ​សេ​វ៉ា​របស់​ទូរស័ព្ទ​មិន​អាច​បាន​ទេ​​ព្រោះ​វា​ពាក់​ពន្ធ​ជា​មួយ​ Apple server ហើយ​មាន​តែ​ iPhone 4 ដែល​អាច​ធ្វើ​បាន​តាម​វិធី​នេះ​តែ​មាន​តួនា​ទី​ត្រឹម​ជា​ iPod :D។ និ​យាយ​ដល់​ត្រឹម​ហ្នឹង​នឹក​ឃើញ​ដល់​ការ​រក​ស៊ី​ បើ​ចង់​ដោះ​ iCloud locked ហ្នឹង​ត្រូវ​ចំណាយ​លុយ​ទៅ​អោយ​ឈ្មួញ​កណ្តាល​ គឺ​មាន​ចំលៃ​ទៅ​តាម​ការ​យក​របស់​គាត់​នៅ​ស្រុក​ខ្មែរ​យើង​គេ​យក​ចាប់​ពី​ $99 ទៅ​ $150 (គិត​ត្រឹម​ថ្ងៃ​ទី​ ០៥/០២/២០១៤​)។​ ចំពោះ​វិធី​ដែល​ខ្ញុំ​បាន​សរ​សេរ​ខាង​ក្រោម​ហ្នឹង​ពួក​គាត់​យក​ចាប់​ពី $15 រហូត​ដល់​ $60 ។
សូម​អគុណ​ច្រើន​ដល់​អ្នក​បាន​បង្កើត​កម្មវិធី​នេះដើម្បី​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ទូទាំង​សកលលោក​៖



 ខ្ញុំ ​ឆ្ងល់​ណាស់​ថា​ Hacker គាត់​បាន​បង្កើត​មក​មិន​យក​កំរ៉ៃ​ ដល់​ពេល​ខ្មែរ​យើង​យក​កំ​រ៉ៃ​ថ្លៃ​ទៀត​។ ចង់​បាន​ប្រទេស​អោយ​រីក​ចំរើន​តែ​មិន​ចេះ​ចែក​រំលេក​គ្នា​ដូចអ្នក​​​ដែល​រស់ ​នៅ​ប្រទេស​ដែល​រីក​ចំ​រើនសោះ​​ តើ​ពេល​ណា​ទៅ​បាន​ប្រទេស​ខ្មែរ​ហ្នឹង​រីក​ចំរើន​ទៅ​?
សំគាល់​៖ អត្ថបទនេះ​អាច​អនុវត្ត​ន៍​បាន​តែ​ជា​មួយ​ iPhone 4 តែ​ប៉ុណ្ណោះ​ អាច​ប្រើ​បាន​ដូច​ជា​ iPod​។​

តំរូវ​ការ​​៖
១. iPhone 4
២. ទាញ​យក​៖
          Java Run Time
            iPhone4_Hacktivate_Tool
            WinSCP.exe

អនុវត្តន៍៖
ជំហាន​ទី​១៖ ទាញ​យក​ កម្មវិធី​ទាំង​បី ខាង​លើ​រួច​តំឡើង​វា​
ជំហាន​ទី២៖ ដំណើរ​ការ​ iPhone4_Hacktivate_Tool ចុច​ 1) Run SSH_RD Tool (ក្នុង​កុំព្យួទ័រ​) រួច​ដំណើរ​ការ​​ iPhone 4 ចូល​ក្នុង​ DFU Mode (អត្ថបទ​ចាស់​ៗ​ពី​មុន​បាន​សរសេរ​ច្រើន​ហើយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ បាន​ដឹង​ពី​របៀប​ចូល​ DFU Mode បើ​មិន​ទាន់​ដឹង​ចុច​ទី​នេះ​) រង​ចាំ​វា​ដំណើរ​ការ​ចប់​។​​
យើង​នឹង​ឃើញ​ក្នុង​កម្មវិធី​និង​ម៉ាស៊ីន​
​Connect to localhost on port 2022 ………………
​​​​​User: root
​Password: alpine


ជំហាន​ទី​៣៖​ ចុច ​ 2) Run SSH Connect (ក្នុង​កុំព្យួទ័រ​) ចាំ​វា​រហូត​ដល់​ដំណើរ​ការ​ចប់​​​ ទុក​វា​មួយ​ក​ន្លែង​កុំ​បិទ​កម្មវិធី​ទាំង​អស់​ដែល​បាន​ដំណើរ​ការ​។ រូច​ពិនិត្យ​មើល​តើ​វា​បាន​បង្កើត​ mnt1 និង​ mnt2 ហើយ​ឫ​នៅ​បើ​មិន​ទាន់​សូម​ចុច​​2) Run SSH Connect ម្តង​ទៀត​។
ខាង​ក្រោម​នេះ​ជា​រូប​បាន​បង្កើត​ mnt1 និង​ mnt2​រួច​រាល់​៖

ជំហាន​ទី​៤៖​ ដំណើរ​ការ​ WinSCP វាយ​បញ្ចូល​ទៅ​តាម​​លទ្ធ​ផង​ 1) Run SSH_RD Tool​ ដែល​នៅ​ជំហាន​ទី​២ នៅ​លើ​ WinSCP:
            Host name: localhost
            Port number: 2022
            User name: root
            Password: alpine

បន្ទាប់ ​ពី​បំពេញ​តាម​លទ្ធ​ផល​រួច​ ចុច​​ Login រង់​ចាំ​ដំណើរ​ការ​រួច​ចុច​លើ​​សញ្ញា​ត្រលប់​ក្រោយ​រហូត​ដល់​ឃើញ​សញ្ញា​ /<root> ​បន្ទាប់​មក​ចូល​ក្នុង​ថត​ទិន្ន័យ​​ mnt1 /Applications រូច​លុប​ថត​ទិន្ន័យ​ Setup.app ចោល​​។ បិទ​កម្មវិធី​ WinSCP.




ជំហាន​ទី​៥៖ ចុច ​អោយ​ជាប់​គ្រាប់​ចុច​ Power (Power Button) និង​ គ្រាប់​ចុច​ Home (Home Button) រហូត​ដល់​រល់​រួច​ប្រលែង​គ្រាប់​ចុច​ទាំង​២​ភ្លាម​ (Hard Reset)។ រង​ចាំ​រហូត​ដល់​ម៉ាស៊ីន​ដំណើរ​ការ​ក្នុង​ Recovery Mode (មាន​រូប​ iCon iTunes និង​ ខ្សែ​ភាប់​)។
ជំហាន​ទី​៦៖ នៅក្នុង iPhone4_Hacktivate_Tool ចុច​ 4) Exit Recovery Mode រូច​ម៉ាស៊ីន​និង​ Reboot ដោយ​ស្វ័យ​ប្រវ័ត្តិ​ :D
សូមមើលវីឌីអូបន្ថែម៖