Smart ចាប់ផ្តើមបើកអោយប្រើប្រាស់ប្រព័ន្ធ 4G ហើយ!

0

Smart ចាប់ផ្តើមបើកអោយប្រើប្រាស់ប្រព័ន្ធ 4G ហើយ!

អត្ថបទនេះដកស្រង់ពី Cambo Report
តើអ្វីទៅគឺជាប្រព័ន្ធ 4G? ប្រព័ន្ធ 4G គឺជាបច្ចេកវិទ្យា​ តភ្ជាប់​បណ្តាញ​អ៊ីនធឺណែត​តាម​រយៈ​ស៊ីម​កាត​ ដែល​មាន​ល្បឿន​លឿន​បំផុត​ រហូត​ទៅ​ដល់​ 150mb/s​ លឿន​ជាង​ 3G​ ដល់​ទៅ​ 20​ រឺ​ក៏​ 40​ ដង​ឯណោះ។​ បច្ចេក​វិទ្យា​មួយ​នេះ​ ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ​ 2006​ មក​ម្ល៉េះ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ វា​នៅ​មិន​ទាន់​ មាន​ប្រើ​ប្រាស់​ នៅ​គ្រប់​ប្រទេស​នៅ​ឡើយ​ទេ។
ឥលូវនេះ ប្រជាជនខ្មែរយើង អាចប្រើប្រាស់ប្រព័ន្ធ​ 4G​ LTE​ បាន​ហើយ​ ដែល​វា​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន​ Smart​ Mobile។​ ជាមួយ​នឹង​បច្ចេក​វិទ្យា​ 4G​ LTE​ ដែល​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន​ Smart​ Mobile​ នេះ​ គឺ​វា​អាច​មាន​ល្បឿន​អ៊ីនធឺណែត​ រហូត​ទៅ​ដល់​ 38mb​ ក្នុង​មួយ​វិនាទី​ឯណោះ​ ដែល​សូម្បី​តែ​ខ្សែរ​ Cable​ Optic​ ក៏​មិន​មាន​សមត្ថភាព​ដល់​ផង។
តើធ្វើយ៉ាងដូចម្តេចទៅដើម្បីប្រើប្រាស់ ប្រព័ន្ធ 4G LTE នេះបាន?
  • ទូរស័ព្ទរបស់អ្នក ត្រូវតែអាចប្រើប្រាស់ប្រព័ន្ធ 4G បាន​ ដែល​មាន​ដូចជា​ ស៊េរី​ LG​ ថ្មីៗ,​ Galaxy​ Note​ 3,​ Nokia​ 625,​ iPhone​ និង​ទូរស័ព្ទ​មួយ​ចំនួន​ទៀត។
  • សូមទៅកាន់ Smart Store ណាមួយដែលនៅជិតអ្នក ហើយសូមបើកស៊ីមថ្មី​ ដែល​ជា​ប្រភេទ​ 4G​ LTE
  • សូមចុច *999*1# ដើម្បីដំណើរការគម្រោង 4G LTE របស់អ្នក។
តើអ្នកត្រូវចំណាយទឹកប្រាក់ប៉ុន្មានទៅ ដើម្បីភ្ជាប់ទៅកាន់គម្រោងមួយនេះ?
សម្រាប់ការចំណាយ ក្នុងការភ្ជាប់ទៅកាន់ប្រព័ន្ធ​ 4G​ LTE​ នេះ​ គឺ​ត្រឹម​តែ​ 5$​ ប៉ុណ្ណោះ​ ក្នុង​មួយ​ខែ​ ដែល​លោក​អ្នក​អាច​ទទួល​បាន​ ទិន្នន័យ​ដល់​ទៅ​ 1GB​ ដោយ​ឥត​គិត​ថ្លៃ​ ហើយ​សម្រាប់​ការ​ប្រើ​ប្រាស់​លើស​ពី​នេះ​ លោក​អ្នក​អាច​ប្តូរ​លុយ​លេង​បាន​ល្បឿន​ជា​ធម្មតា។
តើតំបន់ណាខ្លះទៅ ដែលអាចប្រើប្រាស់ជាមួយប្រព័ន្ធ 4G LTE នេះហើយ?
នេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ​ ពោល​សេវា​ 4G​ អាច​ប្រើ​ប្រាស់​បាន​នៅ​តំបន់​មួយ​ចំនួនគឺ៖
  • នៅម្តុំ Smart Store
  • ណាហ្គាវើល
  • ផ្សារទំនើបសុវណ្ណា
  • ផ្សារទំនើបរតនាផ្លាស្សា
  • DE Castle ទួលគោក
  • អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
សូមបញ្ជាក់ម្តងទៀតដែរថា បច្ចុប្បន្ននេះ​ដើម្បី​ទទួល​បាន​ស៊ីមកាត​ 4G​ នេះ​បាន​ លោក​អ្នក​ត្រូវ​យក​ស៊ីម​ Smart​ ចាស់​របស់​អ្នក​ទៅ​ផ្លាស់​ប្តូរ​ ចំណែក​ឯ​ស៊ីម​កាត​ 4G​ ដែល​ដាក់​លក់​ថ្មី​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ 25​ រឺ​ក៏​ 26។
តើលោកអ្នកមានគម្រោងចង់សាកល្បងប្រើប្រាស់នូវល្បឿន ​ 4G​ LTE​ នេះ​ដែរ​ទេ?​ លោក​អ្នក​គួរ​សាក​ល្បង​ឥលូវ​នេះ​ទៅ​ ព្រោះ​អី​ល្បឿន​ដល់​ទៅ​ 20​ រឺ​កី​ 30mb/s​ គឺ​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ជួប​ឡើយ។