Galaxy Note 3 Exynos ផ្តើមមាន Android Kitkat 4.4.2 ហើយ

0

Galaxy Note 3 Exynos ផ្តើមមាន Android Kitkat 4.4.2 ហើយ

Samsung-Galaxy-Note-3-Android-4.2.2-update
បើសិនជាលោក​កំពុងតែប្រើប្រាស់ Galaxy Note 3 ដែលប្រើ Chipset Exynos នោះ សូមកុំភ្លេច​ស្វែង​រកំណែ​ថ្មី​នៅលើទូរស័ព្ទ​របស់ខ្លួន​តាមរយៈ OTA នូវ Android ជំនាន់​ក្រោយ​បំផុត គឺ Kitkat 4.4.2។ពេលនេះ​វាចាប់ផ្តើម​មាននៅរូស្ស៊ី​មុនគេបង្អស់។
ចំនុច​ផ្សេងៗ​នៅលើកំណែថ្មី នេះ​ដូច​ជា៖
  • បង្ហាញ​រូបភាព​អាល់ប៊ុម​ចំរៀង​នៅលើ Lock Screen ពេលកំពុង​ចាក់
  • បើក​កាម៉េរា​ដោយផ្ទាល់​ពី Lock Screen
  • ជ្រើសយក​កម្មវិធី​ផ្ញើសារ​ខ្លីៗ​ (Hangout ឬ SMS )
  • ជ្រើសយក TouchWiz ឬ Launcher ផ្សេង​ទៀតតាមរយៈ Setting តែម្តង
  • បោះពុម្ព​ឥតខ្សែរ (wireless printing)
  • Google Apps ថ្មី
  • បន្ទាន់​សម័យ​នៅលើ Galaxy Gear Manager
សូម​កុំភ្លេច​អនុវត្ត​តាម​ជំហ៊ាន​ខាងក្រោម​ដើម្បី​ពិនិត្យ​មើលបន្ទាន់​សម័យ​នៅលើ Galaxy Note 3 របស់លោកអ្នក៖
  1. Settings app
  2. More
  3. About device
  4. Software update
  5. update