មុននឹង Jailbreak រឺ តម្លើង iOS ត្រូវដឹងអ្វីខ្លះ ?

0

មុននឹង Jailbreak រឺ តម្លើង iOS ត្រូវដឹងអ្វីខ្លះ ?

ខ្ញុំបាទសង្កេតឃើញថា មានបញ្ហាជាច្រើននៅពីក្រោយការ Jailbreak រឺតម្លើង iOS ជឿជាក់ថាមានប្រិយមិត្តមួយចំនួនច្បាស់ជាធ្លាប់ជួបនូវបញ្ហានេះជាក់ជាពុំខាន ។ បញ្ហាធំៗដែលលោកអ្នកតែងតែជួបនោះគឺ iPhone ជាប់លេខកូដក្រៅប្រទេសវិញរឺជាប់ iCloud ។
ជាប់លេខកូដក្រៅប្រទេសអាចដោះបានតែជាប់ iCLoud មិនទាន់មានវិធីដោះស្រាយបាននៅឡើយទេ ។
គេហទំព័រយើងខ្ញុំសូមណែនាំថា មុននឹង Jailbreak រឺតម្លើង iOS សូមប្រិយមិត្ត Sight Out iCloud ចេញជាមុនសិន ដើម្បីបង្ការក្រែងគាំងដោយប្រការណាមួយក្នុងខណះ Jailbreak រឺតម្លើង iOS ។ មូលហេតុដែលខ្ញុំបាទណែនាំអោយ Sight Out iCloud ចេញព្រោះថា ពេលគាំងរឺចាប់ផ្តើមដំណើរការគ្រឿងជាលើកដំបូងនោះ ទូរស័ព្ទនឹងចាប់ផ្តើម Active ទាមទាលេខកូដ Email របស់ iCloud នោះជាក់ជាពុំខាន ដូចនេះលោកអ្នកចាំបាច់ត្រូវតែ Sight Out iCloud ចេញ ។
របៀប Sight Out iCloud ចេញ
Setting -> iCloud -> Delete Account ជាការស្រេច
ប្រសិនបើ Email ក្នុង iCloud នោះមិនមែនជារបស់លោកអ្នក រឺមិនអាច Delete Account បាន សូមកុំតម្លើង iOS ជាដាច់ខាត ។
Jailbreak - តម្លើង iOS បញ្ចូលហ្វុនខ្មែរនិងក្តារចុចខ្មែរសម្រាប់ iPhone , iPad នៅលើ iOS 7 មានបញ្ចូលហើយ ដើម្បីសុវត្ថិភាពឯកសារនិងឧបករណ៍របស់លោកអ្នក សូមលោកអ្នកមកកាន់ហាងយើងខ្ញុំនៅហាង បវេលណិត ទូរសព្ទ័លេខ 088 4455 848